Sunday, January 18, 2009

អស្ដា និង អក្សរ "ដ"

នៅ​ក្នុង​ភាសា​ខ្មែរ​ មាន​អព្ភន្តរសញ្ញា​ជា​ច្រើន​ដែល​ធ្វើ​អោយ​មាន​ការ​ភាន់​ច្រលំ​ក្នុង​ការ​សរសេរ ដូច​ជា​ពាក្យ "ដរាប" មាន​ពេល​ខ្លះ​ត្រូវ​បាន​សរសេរ​ជា "ដ៏រាប"។ ដូច្នេះ​យើង​ត្រូវ​មាន​វិធីសាស្ត្រ​សំរាប់​ចំនាំ​ពាក្យ​ទាំង​នោះ។ ចំពោះ​របៀប​ប្រើ អស្ដា និង អក្សរ "ដ" អ្នក​គ្រូ​ ឡុង ធារិន នៃ​វិទ្យាល័យ​បាក់ទូក ក្រុង​ភ្នំ​ពេញ​ បាន​បង្ហើប​នូវ​ឃ្លា​ដ៏​ខ្លី​មួយ​សំរាប់​ចំនាំ​គឺ "ដរាប ដដែល ដទៃ ដ ទាំងបី គ្មាន​អស្ដា​ទេ!"

1 comment:

Anonymous said...

បើបែបនិយាយលេង, គេថា "ដរាប​, ដដែល, ដទៃ ដទាំងបីអត់មានអីសោះ!" ហេស ហេហ... រីករាយដែលបានស្គាល់ប្លកមានប្រយោជន៍១នេះ ។

 

Copyright © 2008-2009. All Rights Reserved.